ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីសាលាសង្កាត់ មេភូមិទាំង១៣
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធស ភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីសាលាសង្កាត់ មេភូមិទាំង១៣ និងប្រជាពុទ្ធបរិស័ទ្ធសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនព្រះពរ លើករាសី ប្រគេនចង្ហាន់បិណ្ឌបាតថ្វាយព្រះសង្ឃ និងធ្វើបុណ្យដាក់ទានជូនដល់បងប្អូនដែលជួបការខ្វះខាត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា ដែលបានចែកឋានទៅ និងសូមបួងសួងថ្វាយទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាមកិមិរាទេវី សូមជួយបីបាច់ថែរក្សា និងប្រទានពរសព្វសាធុការឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានសុខចម្រើនគ្រប់ប្រការ ក្រោមម្លប់សន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស។ ល្ងាចថ្ងៃដដែល ក្រុមប្រឹក្សាសង្កាត់ ក៏បានបន្តរៀបចំកម្មវិធីប្រគេនព្រះសង្ឃនិមន្តប្រោះព្រំះសុគន្ធវារីតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋតាមភូមិទាំង១៣ ផងដែរ។